បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារព័ត៌មាន DPA របស់ប្រទេសអាល្លឺម៉ង់ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបគួរតែរៀបចំសម្រាប់សេណារីយ៉ូ ក្នុងករណីដ៏អាក្រក់បំផុតនៃការបញ្ឈប់ទាំងស្រុងនៃ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលត្រូវបានសួរអំពីផែនការថាមពលសង្គ្រោះបន្ទាន់របស់ EC ដែលបានបង្ហាញកាលពីសប្តាហ៍មុន លោកស្រី Ursula Von Der Leyen បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការធ្វើឱ្យប្លុកថាមពលឯករាជ្យពីប្រទេសរុស្ស៊ីដោយទទូចថា វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះមុនពេលទីក្រុងម៉ូស្គូ សម្រេចចិត្តផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅ EU ។
លោកស្រី Ursula Von Der Leyen បន្តថា “វិមានក្រឹមឡាំងមិនមែនជាដៃគូដែលអាច ទុកចិត្តបានសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបទេ។ ក្រុមហ៊ុន Gazprom បានរក្សាកម្រិតផ្ទុករបស់វាទាបដោយចេតនា។ ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីផ្គត់ផ្គង់តែឧស្ម័នមួយផ្នែក ឬមិនទាំងស្រុងនៅក្នុងរដ្ឋសមាជិកចំនួន១២ប៉ុណ្ណោះ” ដោយបន្ថែមថា “អឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត៖ ការបញ្ឈប់ទាំងស្រុងចំពោះការផ្គត់ផ្គង់ឧស្ម័ន មិនយូរមិនឆាប់”។
ប្រធានគណៈកម្មាការបានកត់សម្គាល់ថា EU មានគោលបំណងឯករាជ្យទាំងស្រុង ពីឧស្ម័នរុស្ស៊ីនៅឆ្នាំ ២០២៧ នៅចុងក្រោយនេះ ហើយប្រហែល ៣០០ ពាន់លានអឺរ៉ូនឹងត្រូវវិនិយោគក្រោមផែនការ REPowerEU ដើម្បីសន្សំឧស្ម័ន និងពន្លឿន “ការផ្លាស់ប្តូរទៅជាកកើតឡើងវិញ” ៕
ប្រែសម្រួលៈ ណៃ តុលា