បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការរិះគន់ចំៗ ទៅលើបណ្តាមេដឹកនាំរបស់លោកខាងលិចចំពោះ អាកប្បកិរិយារបស់ពួកគេទៅលើមេដឹកនាំរុស្សីលោក Vladimir Putin។
លោក Erdogan បានពន្យល់ពីអត្តចារិតរបស់លោក Putin ទៅកាន់លោកខាងលិចហើយបានរៀបរាប់បន្ថែមអំពីសមត្ថភាពចរចារបស់លោក ជាមួយនឹងមេដឹកនាំរុស្សី រូបនេះរហូតដល់អាចដោះស្រាយ ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូកាល ពីសប្តាហ៍មុនទាំងទៅលើបញ្ហានៃ ប្រទេសស៊ីរីនិងបញ្ហាកិច្ចព្រមព្រៀងជា មួយនឹងអ៊ុយក្រែនដើម្បីដោះទាល់នាំ ចេញផលិតផលគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែនឡើងវិញផងដែរ។
លោក Erdogan បានពន្យល់ប្រាប់ទៅកាន់ក្រុមអ្នកកាសែតក្នុងស្រុក TRT ថា៖អ្នកដឹងហើយអំពីអត្តចារិតរបស់អ្នកនយោបាយនៅលោកខាងលិច ចំពោះលោក Putin ដែល វាមិនមែនជាសកម្មភាពបែបនយោបាយនោះឡើយ។ អត្តចារិតដែលពួកគេបានធ្វើគឺជា លទ្ធផលដែលពួកគេសមនឹងទទួល។
គួរឲ្យដឹងដែរថាតួគីបានដើរតួជាអ្នកចរចា បានយ៉ាងល្អប្រសើរហើយជាលទ្ធផលមិនត្រឹមតែ ជាអ្នករៀបចំការចរចាប៉ុណ្ណោះទេរវាងអ៊ុយក្រែន និងរុស្សី ពេលនេះកិច្ចព្រមព្រៀងចំពោះ បញ្ហាវិបត្តិ ស្បៀងអាហារមួយត្រូវបានដោះស្រាយ តាមរយៈការអនុញ្ញាតិឲ្យគ្រាប់ ធញ្ញជាតិទាំងអ៊ុយក្រែននិងរុស្សី អាចដំណើរការឡើងវិញជាធម្មតាបាន៕
ប្រែសម្រួល៖ស៊ុនលី