ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ! ឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការសម្លាប់ស្ត្រី វ័យ២២ឆ្នាំម្នាក់ នៅខេត្តមណ្ឌលគិរី រួចគេចខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២នេះ បានឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹង ការសម្លាប់ស្ត្រីវ័យ២២ឆ្នាំ ម្នាក់ នៅខេត្តមណ្ឌលគិរី កាលពីចុងខែ មិថុនា រួចរត់គេចខ្លួន។

អំពើឃាតកម្មនេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។

សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគីរី បានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ខាងលើនេះ មានឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ សារិក ហៅលិ ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។

បច្ចុប្បន្ន សង្ស័យកំពុងតែ ស្ថិតនៅក្នុងសាកសួរ ចម្លើយ នៅឯ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី នៅឡើយ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយៈ លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top