ព័ត៌មានជាតិ

រាជរដ្ឋាភិបាល តែងតាំងសមាសភាព​ ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេច តែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិសនេះ មានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ធ្វើជាប្រធាន ព្រមទាំងមានអនុប្រធាន និងសមាជិក មួយចំនួនទៀត៕

To Top