ព័ត៌មានជាតិ

តុលាការកំពូល ច្រានចោល បណ្ដឹងសុំនៅក្រៅឃុំ បណ្ដោះអាសន្នរបស់លោក សៀម ភ្លុក អតីត:ស្ថាបនិក គណបក្សបេះដូងជាតិ

ភ្នំពេញ: សភាព្រហ្មទណ្ឌនៃ តុលាការកំពូល នៅថ្ងៃពុធនេះ បានបដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នរបស់លោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ និង ស្នាមមេដៃ អ្នកគាំទ្រ ដើម្បីបង្កើតគណបក្សបេះដូងជាតិ ប្រព្រឹត្ត កាលពីឆ្នាំ ២០២១។

ជនជាប់ចោទឈ្មោះ សៀម ភ្លុក ត្រូវបាន
តំណាងអយ្យការ ចោទប្រកាន់ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» និង ត្រូវបាន ចាប់ឃាត់ខ្លួន តាមដីកាតុលាការកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

បច្ចុប្បន្ននេះ, គាត់ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅឯ ពន្ធនាគារព្រៃស (ម១) នៅក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំ ការធ្វើសវនាការ តាមនីតិវិធីច្បាប់ ៕ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top