ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកពេលរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរ ទិវាយុវជន អន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ «ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព» ទៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ខាងមុខវិញ
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយមានការសំណូមពររបស់សាធារណជនជាច្រើន រួមទាំងក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នកចូលចិត្តជិះកង់មួយចំនួនធំ បានស្នើសុំមកក្រសួងធ្វើការពន្យារពេលបន្ថែម ដើម្បីផ្តល់ឱកាសឱ្យសមាជិករបស់ខ្លួនបានចូលរួមច្រើនជាងនេះ។
ក្រសួងការងារ បានបញ្ជាក់ថា «ក្រសួង សូមធ្វើការលើកពេលការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ទៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វិញ ដោយរក្សាកម្មវិធី និងតម្រាយផ្លូវនៅដដែល»៕