ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈលោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានស្នើឱ្យភាគីចិន ពិចារណាជួយដល់វិស័យថាមពល ដល់កម្ពុជា ។
ការស្នើនេះ ស្របពេលដែលពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដែលបណ្ដាលមកពី ការអូសបន្លាយ នៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ។
នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង យី (Wang Yi ) នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់ របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាព ដែលមានផលប៉ះពាល់ពីសង្គ្រាម នៅអ៊ុយក្រែន។
សម្ដេចតេជោថា ថាមពលនេះ គឺមានសារៈសំខាន់ផងដែរ។
ជាការឆ្លើយតប លោក វ៉ាង យី បានលើកឡើងថា ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ៕