ព័ត៌មានជាតិ

កម្ពុជា បន្តសហការ ជាមួយអាមេរិក លើការងារស្វែងរក អ​ដ្ឋិធាតុទាហាន

" "

ភ្នំពេញ៖ នៅចំពោះមុខប្រមុខការទូតអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថាកម្ពុជា នៅតែបន្តសហការ លើបញ្ហាការងារ ស្វែងរក អធិធាតុទាហានអាមេរិក បាត់ខ្លួន និងមនុស្សធម៌ ។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Antony Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក សម្ដេចតេជោ បានបញ្ជាក់ថា “ពាក់ព័ន្ធទៅនឹងការស្វែងរក អធិធាតុទាហានអាមេរិក បាត់ខ្លួន នៅក្នុងអំឡុងពេលសង្គ្រាមនោះ កម្ពុជា បានធ្វើការជាមួយសហរដ្ឋអាមេរិក ជាច្រើនឆ្នាំមក ហើយកម្ពុជា នៅតែបន្តសហការ លើបញ្ហាការងារ មនុស្សធម៌នេះ “។

" "

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ សហរដ្ឋអាមេរិក ដែលដរាបរៀងមកជួយដល់កម្ពុជា ទាំងការងារមនុស្សធម៌ ការបញ្ជូនវ៉ាក់សាំង ជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ការជួយដល់ការងារវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការបញ្ជូនវត្ថុបុរាណ មកកម្ពុជាវិញ និងការជួយដល់កម្ពុជា លើវិស័យដទៃទៀត រួមទាំងវិស័យអប់រំ វិស័យបរិស្ថានជាដើម៕

" "
To Top