ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ឧបត្ថម្ភក្បឿងប្រក់ដំបូលចំនួន ៦,៣៩១សន្លឹក ដល់វត្តជ្រោះតូច នៅស្រុកត្រាំកក់

ភ្នំពេញ៖ នៅថ្ងៃទី៤ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោកស្រី ចាយ ចន្ទរ៉ានី ហ៊ុលសំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាល គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកត្រាំកក់ និងជាប្រធានក្រុមការងារ ចុះជួយឃុំត្រពាំងធំខាងត្បូង បានឧបត្ថម្ភក្បឿងសម្រាប់ប្រក់ដំបូលមហាកុដិនៅវត្តជ្រោះតូចស្ថិតនៅ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវ ចំនួន ៦,៣៩១សន្លឹក ចំណាយថវិការសរុបចំនួន១៤,៦៩៩,៣០០រៀល (ដប់បួនលាន ហុកសិបប្រាំបួនម៉ឺន ប្រាំបួនពាន់បីរយរៀល) ៕

To Top