ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងនៅក្នុងសន្និសីទកាសែត បិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ នេះថា ក្នុងឋានៈប្រេសិតរបស់ប្រធានអាស៊ាន មិនដោះស្រាយបញ្ហាដ៏សំាញាំ នៅមីយ៉ាន់ម៉ា ដោយគ្រាន់តែបានបំពេញទស្សនកិច្ច ចំនួន២ដង នៅកាន់មីយ៉ាន់ម៉ា នោះទេ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “ខ្ញុំបានរៀបរាប់ត្រួសៗ ទៅកាន់កិច្ចប្រជុំមួយកាលពីយប់មិញ (យប់ថ្ងៃសុក្រ) អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីជួយ មីយ៉ាន់ម៉ា ដោយប្រាប់ពួកគេថា ខ្ញុំសូមទោស ខ្ញុំគ្រាន់តែជាបេសកជនពិសេស ខ្ញុំមែនជា Super Hero or Superman ហើយបើទោះជា Superman ក៏មិនអាចដោះបានដែរ ជុំវិញបញ្ហាមីយ៉ាន់ម៉ា”។
យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា លោកនឹងបន្តចូលបន្ថែមជាមួយអាស៊ាន ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីបន្តចូលរួមចំណែកដោះស្រាយ។
ដោយ៖ សយ សុភា