ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍ ពិរុទ្ធជនគ្រឿងញៀន៣នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ដាក់គុក ម្នាក់ៗ ពី ១៥ ទៅ ១៨ ឆ្នាំ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ ធ្វើការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន ៣ នាក់ ដែល ត្រូវបានតុលាការថ្នាក់ក្រោមកាត់ទោសដាក់ពន្ធនាគារម្នាក់ៗ ១៥ ឆ្នាំ ទៅ ១៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងជាប់ពាក់ព័ន្ធនឹងការ លក់គ្រឿងជិត១ គីឡូក្រាម ឱ្យទៅ ភ្នាក់ងារបង្កប់របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ប្រព្រឹត្ត ខណ្ឌដូនពេញ រាជធានីភំ្នពេញ កាលពីអំឡុង ឆ្នាំ ២០១៧ ។

លោកស្រី គឹម ដានី ជាប្រធានក្រុមចៅក្រមប្រឹក្សាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ទាំង៣នាក់ មានឈ្មោះ ៖ ទី១-ឈ្មោះ ឈួន វណ្ណាដា ភេទប្រុស អាយុ ៥៦ ឆ្នាំ ។ទី២-ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ និង ទី៣- ឈ្មោះ ផា និត ភេទប្រុស អាយុ ៤៥ ឆ្នាំ ។

លោកស្រីចៅក្រម បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ១២ ខែ មេសា ឆ្នាំ ២០១៨ សម្រេចផ្តន្ទាទោស ឈ្មោះ ឈួន វណ្ណាដា ជាប់គុក ១៨ ឆ្នាំ និង ពិន័យ ៣០ លានរៀល ។ ចំណែក ឈ្មោះ ផា និត និង ឈ្មោះ ឈួន សំណាង ត្រូវជាប់គុក ក្នុងម្នាក់ៗ កំណត់ ១៥ ឆ្នាំ និង ពិន័យ ២០ លានរៀល ក្នុងម្នាក់ៗ សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេបានប្តឹងឧទ្ធរណ៍ ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៧ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ជិត១ គីឡូក្រាម។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាាសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទ ២៥ ខែ សីហា ឆ្នាំ ២០២២៕ ដោយ: លីហ្សា

To Top