ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ផ្សព្វផ្សាយផ្សាយ សេចក្តីណែនាំស្តីពីបែបបទ និងនិតិវិធី នៃកការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញ ចូលតែមួយ នៃរដ្ឋបាល ឃុំ សង្កាត់

ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២២ បានដឹកនាំមន្ត្រី ដែលពាក់ពន្ធ័ បើកកិច្ចប្រជុំផ្សព្វ ផ្សាយផ្សាយ សេចក្តីណែនាំស្តីពីបែបបទ និងនិតិវិធី នៃកការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញ ចូលតែមួយ នៃរដ្ឋបាល ឃុំ សង្កាត់ ។

ពិធីនេះមានការចូលរួមពីលោករស់ ផារិទ្ធអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកអភិបាលខេត្ត បានថ្លែងថា គោលបំណង សំខាន់នៃការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារសំខាន់ៗ ដែលមានកំណត់ នៅក្នុងសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និង រដ្ឋបាលឃុំ សង្កាត់ អំពីរបៀបរបប នៃការរៀបចំយន្តការច្រកចេញ ចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នីមួយៗ សំដៅដាក់ឱ្យដំណើរ ការយន្តការនេះឲ្យបានឆាប់រហ័ស នៅក្រោយពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ក្នុងអាណត្តិថ្មី ចូលកាន់តំណែង ។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះរាល់ការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រី និងគ្រប់អង្គភាព ពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមក បើទោះបីជាយើងជួបប្រទះនូវបញ្ហាប្រឈមពីវិបត្តិ នៃជំងឺកូវីដ-១៩ ប៉ុន្តែក៏នៅតែបានជួយគាំទ្រ សហការ និងសម្របសម្រួលដល់ដំណើរការរៀបចំ យន្តការផ្ដល់សេវារដ្ឋបាល របស់យើងនេះឲ្យទទួលបានលទ្ធផលដ៏គួរជាទីមោទនៈទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ។

លោកបានផ្តាំផ្ញើរថា ដើម្បីជាការរួមចំណែក ឲ្យការរៀបចំយន្តការនេះ បានត្រឹមត្រូវតាមនីតិវិធីប្រព្រឹត្ត ទៅបានរលូនមានប្រសិទ្ធភាព និងទាន់ពេលវេលា សូមឲ្យក្រុមការងារគាំទ្ររបស់រដ្ឋបាលខេត្ត ដែលមានលោក រស់ ផារិទ្ធ អភិបាលរងខេត្ត ជាប្រធាន ត្រូវផ្ដល់ការគាំទ្រលើផ្នែកបច្ចេកទេស ដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការរៀបចំយន្តការនេះ ព្រមទាំងត្រូវពិភាក្សា និង កំណត់ពីកាលបរិច្ឆេទជាក់លាក់ ដើម្បីដាក់ឲ្យដំណើរការយន្តការ ច្រកចេញចូលតែមួយនៅ រដ្ឋបាលឃុំ សង្កាត់ឲ្យបានឆាប់ ដោយមិនត្រូវពន្យារពេលវេលាយូរឡើយ។

To Top