ភ្នំពេញ ៖ ដូចការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមមិនខុសមែន ចាប់ពីថ្ងៃ១០-១២ សីហាខេត្តព្រះសីហនុនឹងមានភ្លៀងធ្លាក់ ។ ជាក់ស្តែងនៅរសៀលថ្ងៃ១០ សីហានេះ ភ្លៀងកំពុងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅគ្រប់ក្រុង-ស្រុក ខេត្តព្រះសីហនុ អមដោយរលកសមុទ្រខ្ពស់ៗ ។ នេះបើតាមការប្រកាសរបស់ក្រសួង ។

កាលពីថ្ងៃ៩ សីហាក្រសួងបនប្រកាសថា តំបន់មាត់សមុទ្រ ក្នុងចន្លោះថ្ងៃ១០-១២ សីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ ។ បន្ទាប់ពីនោះភ្លៀងនឹងថមថយ មកក្នុងកម្រិតពីតិចទៅមធ្យម ៕


