ព័ត៌មានជាតិ

ភូមិ១៤ នៅរតនៈគិរី កំពុងរងការជន់លិច ខណៈទឹកទន្លេស្រែពក ហក់ឡើងលើសកំពស់ ប្រកាសឲ្យប្រុងប្រយ័ត្ន

ភ្នំពេញ៖ ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានធ្វើឲ្យទឹកទន្លេស្រែពកហក់ឡើង លើសកំពស់ប្រកាស ឲ្យប្រុងប្រយ័ត្ន ០.៣២ម៉ែត្រ (កំពស់ទឹកប្រកាស ឲ្យប្រុប្រយ័ត្ន ១២.៥០ម) បង្កជាជំនន់ទឹកភ្លៀង ជន់លិចសន្សឹម ទៅលើភូមិចំនួន១៤ ស្ថិតក្នុងឃុំសេដា ឃុំកាឡែង និងឃុំជ័យឧត្តម ស្រុកលំផាត់ ខណៈទឹកទន្លេសេសាន បានវិលមកស្ថានភាព ប្រក្រតីវិញហើយ។

យោងតាមក្រសួងធនធានទឹក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ទឹកទន្លេសេសាន ស្ថានីយកាចូន ស្រុកវើនសៃ (កំពស់ប្រកាស ៨.៥០ម៉ែត្រ) ពេលព្រឹកវេលាម៉ោង៦ ទឹកមានកំពស់ ៥.៣៥ម៉ែត្រ។

ចំពោះទឹកទន្លេស្រែពក ស្ថានីយស្រុកលំផាត់ (កំពស់ប្រកាស ១២.៥០ម៉ែត្រ) វេលាម៉ោង ៦ព្រឹក កំពស់ទឹកមាន ១២.៦០ម៉ែត្រ រហូតមកដល់ម៉ោង១០ មានកំពស់១២.៨២ម៉ែត្រ ។ ទឹកឡើង ០.២២ម៉ែត្រ ហើយនៅបន្តឡើងសន្សឹមៗ នៅទន្លេស្រែពក ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top