ភ្នំពេញ៖ “ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាកលវិទ្យាល័យភ្នំពេញ ជាសំណូមពរត្រូវការ សម្រាប់សិស្សនិស្សិតខ្មែរ-វៀតណាម និងជាការរួមចំណែករឹតចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-វៀតណាមថែមទៀត” ។ នេះជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ១៦ សីហា ។
ការលើកឡើងរបស់លោក សុខ ឥសាននេះ បន្ទាប់ពីមានមតិជាច្រើន របស់ប្រជាពលរដ្ឋបានសម្តែង ការមិនពេញចិត្ត និងរិះគន់ផងដែរ លើការអនុញ្ញាតឲ្យបង្រៀន ភាសាវៀតណាមក្នុងសាកលវិទ្យាល័យរបស់ខ្មែរ។
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពឲ្យបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម ឬថ្នាក់មូលដ្ឋានភាសាវៀណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីងាយស្រួល ក្នុងការផ្លាស់ប្តូរ និស្សិតអាហារូបករណ៍ ទៅវិញទៅមក រវាងប្រទេសទាំងពីរ៕
