ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទោស យុវជន ជាប់ចោទម្នាក់ ជាប់ក្នុង ដាក់ពន្ធនាគារកំណត់ ១១ ឆ្នំា ជាប់ពាក់ព័ន្ធនឹងការ ជួញដូរ គ្រឿងញៀន ចំនួន១ កញ្ចប់ធំ ប្រព្រឹត្តនៅភូមិកណ្ដាល ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីឆ្នាំ២០២១ ។
លោកស្រី ទិត សុទ្ធីបូរ៉ាល័ក្ខណ៌ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ លាន សៀម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ។
លោកស្រីចៅក្រមបានបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ លាន សៀម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១១ ឆ្នាំ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
តែគាត់បានប្តឹងមកឧទ្ធរណ៍។
ជនជាប់ចោទ ឈ្មោះ លាន សៀម ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២១ នៅភូមិកណ្ដាល ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច ដកហូតបាន គ្រឿងញៀន ទម្ងន់៧០,៨០ ក្រាម ពី គាត់៕
ដោយ: លីហ្សា