ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា បានថ្លែងសារអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចអន្តរាគមន៍ និងផ្តល់ដំណោះស្រាយ ឲ្យកម្មករនិយោជិត នៃរោងចក្រកាត់ដេរ ឃែនធើរេន ដែលថៅកែបិទទ្វារ មិនបានបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ។

ការថ្លែងរបស់ លោក ប៉ាវ ស៊ីណា បន្ទាប់ពីសម្តេចតេជោ នៅព្រឹកថ្ងៃនេះ បញ្ជាឲ្យលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចាត់ចែងរកដំណោះស្រាយ ធ្វើយ៉ាងណាបើកប្រាក់ខែ និង ប្រាក់អត្ថបប្រយោជន៍ផ្សេងៗ ឲ្យកម្មករ បន្ទាប់ពីពួកគេ បានដាក់លិខិត សុំកិច្ចអន្តរាគមន៍ពីសម្តេច នៅខុទ្ទកាល័យ សម្តេចផ្ទាល់ កាលពីប៉ុន្មានថ្ងៃមុន ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
