នយោបាយ

ប្រធានគណៈទាក់ទង បរទេសមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម មកកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង បន្ថែមទៀត

ភ្នំពេញ៖ លោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទង បរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា សម្រាប់ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀត រវាងប្រទេសទាំង២ ជាពិសេសជាមួយបក្សប្រជាជនកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ នាថ្ងៃ២២ សីហានេះ លោក ឡេ ហាយជុង បានអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់កន្លងមក ។

បន្ថែមពីនេះ សម្រាប់ជោគជ័យ របស់បក្សប្រជាជនលើការបោះឆ្នោត មន្រ្តីជាន់បក្សកុម្មុយនីស្តនេះបានបន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ “គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្ស និងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាម យន្តការទ្វេភាគី និងតាមយន្តការពហុភាគី” ។

ជាការឆ្លើយតបសម្តេចតេជោ បានឯកភាពចំពោះការវាយតម្លៃ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចតេជោ បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឲ្យទំនាក់ទំនង នយោបាយ ក្នុងន័យនេះ ឈរលើមូលដ្ឋាន ដែលមាន ស្រាប់គប្បីណាជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីត សង្គ្រាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top