ភ្នំពេញ ៖ ក្រោយមានការរិះគន់ ពីសំណាកក្រុមប្រឆាំង និងមនុស្សចំនួននោះ អំពីការបើកដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបកស្រាយករណីនេះទៅក្រុមមនុស្សទាំងនោះ កុំយល់ច្រឡំទៀត ។
សម្តេចបកស្រាយថា ការបើកដេប៉ាតឺម៉ង់ ភាសាវៀតណាមនេះ គឺដូចទៅនឹងការបើកបង្រៀនភាសា ផ្សេងៗទៀតដូចជា ភាសាអង់គ្លេស បារាំង ចិន ជប៉ុន និងថៃផងដែរ ។
សម្តេចបន្តថា អត់មានបញ្ហាអ្វីចោទនោះទេ បើចេះភាសាវៀតណាម រឹតតែល្អ ដើម្បីងាយស្រួល ក្នុងការទំនាក់ទំនងគ្នាជាពិសេសពួកធុរជនតែម្តង ងាយស្រួលរកស៊ី៕