ព័ត៌មានជាតិ

កូនអកត្តញូ ! ខឹងឪពុកប្រើ អោយទៅច្រូតស្មៅគោ ទាញពូថៅ កាប់ឪពុក រងរបួសធ្ងន់

ពោធិសាត់ : កូនអកត្តញូម្នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ ឃាត់ខ្លួន តាមពាក្យបណ្តឹង របស់ឪពុក ដោយសារកូនអកត្តញូ របស់ខ្លួនទាញពូថៅ កាប់ទៅលើរូបគាត់ អោយរងរបួសធ្ងន់ ដោយមូលហេតុខឹង ប្រើខ្លួនអោយ ទៅច្រូតស្មៅគោ ។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅនិងផ្ទះជនរងគ្រោះក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ។

តាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុក តាលោសែនជ័យ បានអោយដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួន បាននោះមានឈ្មោះគគុណ សំណាង ភេទប្រុសអាយុ ២២ ឆ្នាំ រស់នៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ចំណែកឪពុកជាជនរងគ្រោះ មានឈ្មោះគីម គុណ ភេទប្រុសអាយុ ៥៤ ឆ្នាំរស់នៅក្នុងភូមិឃុំជាមួយគ្នា។
បច្ចុប្បន្ន ជនសង្ស័យកំពុងកសាង សំណុំរឿងចាត់ការទៅតាមនិតិវិធី៕

To Top