ព័ត៌មានជាតិ

ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុក៧ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅភ្នំពេញ 

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុកកំណត់៧ឆ្នាំ ជាប់ទាក់ទងនឹងការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ។ 

លោកលិ សុខា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ គៀត គូ ភេទប្រុស អាយុ ៣៤ឆ្នាំ ។

ជនជាប់ចោទឈ្មោះ គៀត គូ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ប្រើប្រាស់ និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤៥ និង ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបានគ្រឿងញៀន ចំនួនមួយកញ្ចប់មានទម្ងន់ ២៣,៧៣ក្រាម និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនពីគាត់៕ ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top