ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅដូចខាងក្រោម៖
១-ប្រជាកសិករដាំដុះស្រូវ នៅភូមិចំណោមខាងកើត ឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពប្រមូលផលស្រូវ, តម្លៃស្រូវ និងតម្រូវការឥណទាន ការប្រាក់ទាបរបស់ធនាគារ សម្រាប់ជាទុនពង្រីកការដាំដុះបន្ថែម។
២-ចុះជួបរោងម៉ាស៊ីនកិនស្រូវ ចំនួន៤ រួមមានរោងម៉ាស៊ីន ឆាយ គឹមទីង, កៅ ង៉ែត, ហ្វាងលី, និង ឌី ឆាយ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដើម្បីពិនិត្យទុនឥណទានសម្រាប់ប្រមូលទិញស្រូវពីកសិករ។
៣-ពិនិត្យការដាំដុះបន្លែ នៅសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ីន ស្រុកថ្មគោល ខេត្តបាត់ដំបងក្រោយទទួលបានឥណទាន ពី ARDB៕










