ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា(សសយក)បានណែនាំដល់ យុវជន ឱ្យ បន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្ដីស្រម៉ៃរបស់ខ្លួន ព្រោះភាពជោគជ័យរបស់ប្អូនៗ គឺជាភាពជោគជ័យរបស់ប្រទេសជាតិ។


ក្នុង ពិធី សំណេះសំណាល សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានបើកជាឱកាស ដល់សមាជិក សមាជិកាប្រ ចាំសាកលវិទ្យាល័យជាតិមានជ័យបានសួរសំនួរមកកាន់លោករហូតដល់ទៅ២១ សំនួរ ហើយវេទិការនេះក៏បានផ្ដល់ជាឱកាសដល់សមាជិក សមាជិកាថ្មីបានចែករំលែកនូវបទពិសោធ និងសួរសំនួរបន្ថែមផងដែរ។

ជាមួយគ្នានោះដែរលោកក៏បានលើកឡើងនូវចំណេះដឹងបន្ថែមដល់យុវជនដើម្បីទទួលបានជោគជ័យដោយបានថា៖« ប្អូនៗទាំងអស់ត្រូវតែបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបា ននូវក្ដីស្រម៉ៃរបស់ខ្លួន ព្រោះថាភាពជោគជ័យរបស់ប្អូនៗ គឺជាភាពជោគជ័យរបស់ប្រទេសជាតិ»។

នាឱកាសនៅដែរលោកបានធ្វើការកោតស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលដែលសម្រេចបានដោយកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ ដែលសម្រេចបាននូវជាបន្តបន្ទាប់ និងឆាប់រហ័ស យោងតាមការបញ្ជាក់ក្នុងរបាយការណ៍ ក៏ដូចជាការលើកឡើងរបស់ លោក ហ៊ឹល សុធា ប្រធានក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ ៕

