ព័ត៌មានជាតិ

អគ្គនាយក ARDB និងតំណាង IFAD ជួបពិភាក្សាការងារ ស្វែងរកយុទ្ធសាស្រ្តពង្រឹងការផ្តល់ឥណទាន ដល់កសិករខ្នាតតូច

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ អមដោយអគ្គនាយករង និងក្រុមការងា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារ ជាមួយក្រុមបេសសកម្ម របស់អង្គការមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលដឹកនាំដោយ លោក ម៉េង ស័ក្តិភូសិទ្ធ តំណាងអង្គការ IFAD ប្រចាំនៅកម្ពុជា អមដោយ Madam. Girija Srinivisan ប្រធានក្រុមបេសកកម្មត្រួតពិនិត្យ គម្រោងអេមស៍ រួមទាំងលោក សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋាន ពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍, លោក សៀង កុមិរ៉ា នាយករងគម្រោងអេមស៍ និងក្រុមការងារ ។

តាមរយៈមន្ត្រី​ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា កិច្ចប្រជុំដែលបានចំណាយពេល អស់ជាច្រើនម៉ោងខាងលើនេះ រៀបចំឡើងក្នុងគោលបំណង ស្វែងរកយុទ្ធសាស្រ្តពង្រឹងការផ្តល់ឥណទាន ដល់កសិករខ្នាតតូចក្នុងគម្រោង និងការបង្កើតឧបករណ៍នវានុវត្តន៍ផ្សេងៗ សម្រាប់គាំទ្រដល់ខែ្សចងា្វក់តម្លៃកសិកម្ម៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top