ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំ ប្រតិភូកងទ័ពជើងទឹកនៃ កងយោធពលខេមរភូមិន្ទ ចូលរួមពិធី បើកពិព័ណ៌ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ នៅទីក្រុងបាងកក

ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អមដំណើរដោយលោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំប្រតិភូកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ ចូលរួមពិធីបើកពិព័ណ៌ការពារជាតិ និងសន្តិសុខ ឆ្នាំ២០២២ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top