ភ្នំពេញ ៖ អតីតមន្រ្តីវ័យចំណាស់ ការព្រំដែនម្នាក់ កាលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តស្ទឹងត្រែង សម្រេចបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ការធ្វើសវនាការ តាមនីតិវិធី ច្បាប់ ជាជាប់ពាក់ព័ន្ធនឹងការ បាញ់ប្រពន្ធ ចំនួន ១គ្រាប់ បណ្តាលឱ្យ
រងរបួសធ្ងន់ ត្រូវចំត្រគាកខាងធ្វើ ដោយតែ
ភ្លើងប្រច័ណ្ឌ និង ខឹងប្រពន្ធមានទំនាក់ទំនង ស្នេហា ជាមួយប្រុសក្មេង ប្រព្រឹត្ត កាលពីយប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន បណ្ដោះអាសន្ន របស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា: ជនជាប់ចោទ មានឈ្មោះ វៃ ឆោម ភេទ ប្រុស អាយុ៧១ឆ្នាំ មុខរបរជាមន្ត្រីយោធា បម្រើការនៅអង្គភាពវរៈ៣៨២ ខេត្តព្រះវិហារ ។
ចំណែកឯ ប្រពន្ធមានឈ្មោះ ពាន បួវៀន អាយុ៤៤ឆ្នាំ មុខរបរជាកសិករ នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជនត្រូវចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: ប៉ុងប៉ងឃាតកម្ម និង ការប្រើប្រាស់អាវុធខុសច្បាប់ និង ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួន កាលពី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់គាត់ បានបាញ់ប្រពន្ធរបស់គាត់បណ្ដាលឱ្យ រងរបួសធ្ងន់ ដោយចោទប្រកាន់ប្រពន្ធវ័យក្មេងថស បាន ប្រព្រឹត្តអំពើផិតក្បត់ នឹងគាត់ និង មានទំនាក់ទំនងនឹង ប្រុសក្មេងថ្មី នៅចំណុចកើតហេតុ ខាងលើ៕ ដោយ: លីហ្សា