ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ ពិរុទ្ធជនវ័យ៧៦ឆ្នាំ ម្នាក់ ពាក់ព័ន្ធនឹងការលក់គ្រឿងញៀន ជិត៣០០ ក្រាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ វ័យចំណាស់ម្នាក់ ដែល តុលាការថ្នាក់ក្រោមកាត់ទោសដាក់ពន្ធនាគារម្នាក់ ១៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រក្សាទុក ជួញដូរគ្រឿងញៀន ចំនួនជិត ៣០០ ក្រាម ប្រព្រឹត្ត នៅរាជធានីភំ្នពេញកាលពីអំឡុង ឆ្នាំ ២០១១ ។

លោក គី ឬទ្ធី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទខាងលើមានឈ្មោះ វី កូ ភេទប្រុស អាយុ ៧៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ នៅ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទ ឈ្មោះ វី កូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១១ កាត់ទោស ដាក់ពន្ធនាគាកំណត់ ១៨ ឆ្នាំ និង ពិន័យ ចំនួន ២០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: ” ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។គាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ នៅ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ២៨៦ ក្រាម ពី គាត់។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ១៥ ខែ សីហា ឆ្នាំ ២០២២៕ ដោយ: លីហ្សា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top