ព័ត៌មានជាតិ

សម្តេចតេជោ ៖ ខឹម វាសនា អត់បានអំពាវនាវឲ្យផ្តួលរំលំ បង្វែចុងកាណុង មករាជរដ្ឋាភិបាល និងកាត់ជំនួយពីកម្ពុជាទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា លោក ខឹម វាសនាអត់ដែលបានអំពាវនាវ ឲ្យពលរដ្ឋផ្តួលរំលំ រាជរដ្ឋាភិបាល បង្វែចុងកាណុង មករាជរដ្ឋាភិបាល និងកាត់ជំនួយពីកម្ពុជាទេ ខុសពីមនុស្សមួយចំនួន ។

ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាស២កន្លែងថែមទៀត នៅព្រឹកថ្ងៃ៣១ សីហានេះ សម្ដេចតេជោគូសបញ្ជាក់ថា «ខឹម វាសនា យ៉ាងហោចណាស់ គាត់អត់បានអំពាវនាវឲ្យមនុស្សផ្ដួលរំលំរដ្ឋាភិបាល គាត់អត់អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរងើបបះបោរឡើង ផ្ដួលរំលំរដ្ឋាភិបាល ដូចអ្នកដ៏ទៃទេ។ គាត់អត់បានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ផ្ទេរចុងកាណុង មកបំផ្លាញរដ្ឋាភិបាល គាត់អត់បានអំពាវនាវបរទេសកាត់ជំនួយពីស្រុកខ្មែរទេ ខុសពីអ្នកដទៃ។ គាត់ត្រឹមតែអបិយជំនឿរបស់គាត់ថា ពិភពលោកនឹងលិចលង់ ស្លាប់អស់ នៅសល់តែកន្លែងគាត់ប៉ុណ្ណោះ»។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា លោក សម រង្ស៊ី កាលពីប៉ុន្មានឆ្នាំមុន ក្នុងពេលគេចចេញពីកម្ពុជាដើម្បីចេញពីសំណញ់ច្បាប់ បានអំពាវនាវពីក្រៅប្រទេសឲ្យពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ងើបបះបោរប្រឆាំងនឹងការដឹកនាំសម្តេចតេជោ ក្នុងគោលបំណងទំលាក់សម្តេចចេញពីអំណាច ៕

To Top