ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយនូវអ្វីដែលជាទម្លាប់ ក្នុងពេលទទួលទានអាហារ ជុំគ្រួសារ ដោយយកឱកាសនោះ ពិភាក្សាការងារ តែមិនយករឿងមិនសប្បាយចិត្តបាត់ឃ្លានបាយ មកនិយាយនោះឡើយ។

នៅលើគេហទំព័រហ្វេសប៊ុក នៅសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានសរសេរយ៉ាង ដូច្នេះថា «អង្គប្រជុំតុបាយដោយថ្ងៃនេះ កូរ៉ុម៥/៥។ កូនៗរបស់ខ្ញុំពួកគេ តែងតែមកកំដរឪពុកម្តាយ ទទួលទានអាហារថ្ងៃត្រង់ ឬពេលល្ងាច ។ ពួកគេដឹងច្បាស់ថា ក្រៅពីពេលបាយ ខ្ញុំមិនមានពេលគ្រប់គ្រាន់ ដើម្បីជួបគេឡើយ ដោយខ្ញុំក៍រវល់ ពួកគេក៍រវល់។ តុបាយនេះ ហើយដែលកូនៗអាចសួរនាំខ្ញុំ ឬខ្ញុំសួរនាំកូនៗ ឬនិយាយមួយបែបគឺ ពិភាក្សាការងារ តែមិនយករឿង មិនសប្បាយចិត្ត បាត់ឃ្លានបាយ មកនិយាយនោះឡើយ” ៕

