ភ្នំពេញ ៖ ពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ី Let’S Go Melaysia Trevel Fair 2022 រៀបចំដោយក្រុមប្រឹក្សា ផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី សហការជាមួយ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានចាប់ផ្ដើមដំណើរការហើយ នៅផ្សារទំនើប AEON ចាប់ពីថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២២ ។
បើតាមការ គូសបញ្ជាក់ របស់លោកស្រី ពត រ៉ានី ប្រធានផ្នែកគ្រប់គ្រងទីផ្សារ នៃក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ឱ្យដឹងថា នេះជាលើកទី៣ ហើយ ដែលក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី បានរៀបចំ ព្រឹត្តិការណ៍នេះឡើយ ដែលលើកទី១ នៅក្នុងឆ្នាំ២០១២ និងលើកទី២ នៅក្នុងឆ្នាំ២០១៣។
នៅក្នុងឆ្នាំ២០២២ នេះ ជាលើកទី៣ ហើយដែលក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី បានរៀបចំពិព័រណ៍នេះ ម្ដងទៀត។ ការតាំងពិព័រណ៍ទេសចរណ៍ក្នុងឆ្នាំនេះ ក៏មានការចូលរួមសហការ ដោយភ្នាក់ងារទេសចរណ៍ក្នុ ងស្រុក ចំនួន១០ក្រុមហ៊ុន ដែលមកដាក់តាំងលក់ បញ្ចប់សេវាកម្មទេសចរណ៍ទៅ កាន់ប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ក៏ត្រូវបានគេស្គាល់ផងដែរថា ជា Tourism Malaysia ជា ទីភ្នាក់ងារមួយស្ថិតក្រោមក្រសួងទេសចរណ៍ សិល្បៈ និង វប្បធម៍ ម៉ាឡេស៊ី។ ដែលផ្តោតលើការ ផ្សព្វផ្សាយនៅទេសចរណ៍ នៃប្រទេសម៉ាឡេស៊ីដែលជាគោលដៅដ៏ពេញចិត្ត។ ចាប់តាំងពី ការបង្កើតឡើង មកវាបាន ក្លាយជាតួអង្គដ៏សំខាន់ នៅក្នុងវិស័យទេសចរណ៍អន្តរជាតិ។
លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានលើកឡើង “Let’s Go Malaysia Travel Fair 2022” រឺ “តោះទៅលេងម៉ាឡេស៊ី” នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺដើម្បីបង្កើនទាក់ទាញ ចំនួនភ្ញៀវទេសចរ និងបង្ហាញពីផលិតផលទេសចរណ៍ម៉ាឡេស៊ីថ្មីៗ មួយចំនួនផងដែរ ក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយទេសចរណ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃ ប្រទេសទាំងពីរ
លោកទូត ក៏បានបញ្ជាក់ផងដែរ នឹងអញ្ជើញអ្នកសារព័ត៌មាន ដើម្បីចូលរួមទស្សនកិច្ចផ្សព្វផ្សាយ នៅម៉ាឡេស៊ីផងដែរ តាមរយៈក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី នាពេលខាងមុខ៕