ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២២ បានសម្រេចឃុំខ្លួន ស្តី្រត្រូវចោទ ចំនួន ៦នាក់ ដែល ជាតំណាងឱ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា និង បញ្ជូនខ្លួន ពួកគេ ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំ ដោះស្រាយ តាមនីតិវិធីច្បាប់ ជាប់ទាក់ទងទៅនឹង បានបំពានកិច្ចសន្យា និង បានធ្វើសកម្មភាពប្រឆាំងអ្នករាជការសាធារណៈ ដោយមិនស្ដាប់តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងបានធ្វើការបង្ខាំងមនុស្សមិនឱ្យចាកចេចេញពីំចំការ លោក ខឹម វាសនា ដែលស្ថិតនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្ន របស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា: ស្រី្តត្រូវចោទទាំង៦នាក់ មនេះ មានឈ្មោះ: ទី១ -ឈ្មោះ ឈិត ស្រីឡាង, ទី២ -ឈ្មោះ ថុង ដារ៉ាស៊ី , ទី3-ឈ្មោះ អ៊ី សូជីង, ទី៤- ឈ្មោះ ជុំ ខុម, ទី៥-ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦-ឈ្មោះ កូវ ឡា។
ពួកគេទាំង៦នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ពីបទ: «ប្រឆាំងអ្នករាជការសាធារណៈ» និងបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ» តាមមាត្រា ៥០៤ និង៥០៥នៃក្រមព្រហ្មទណ្ឌ។
ប្រសិនបើ តុលាការរកឃើញពិរុទ្ធភាព ដូចការចោទប្រកាន់ ពួកគេអាចប្រឈមនឹងការ ជាប់ពន្ធនាគារ ក្នុង ម្នាក់ៗ ចន្លោះពី ៦ខែ ទៅ ៣ ឆ្នាំ ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ១ ខែ កញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីពួកគេបាន ធ្វើសកម្មភាពជេរប្រមាថមកលើ កងកម្លាំងសមសមត្ថកិច្ចនគរបាល
ដែល បានការពារ នៅ ចំណុចចេញចូល នៃ ចំការរបស់លោក ខឹម វាសនា និង បានជ្រៀតជ្រែក ទៅលើការបំពេញការងាររបស់សមត្ថកិច្ចនគរបាល ទៀតផង៕ដោយ: លីហ្សា