ព័ត៌មានជាតិ

បុរសម្នាក់តូចចិត្ត ខ្លួនមានជម្ងឺតម្រងនោមរ៉ាំរ៉ៃ សម្រេចអាករអត្តឃាតខ្លួនឯង

បន្ទាយមានជ័យ: ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១១:១៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ០៧ក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ គឺមានមនុស្សប្រុសវ័យជាង៣០ឆ្នាំម្នាក់បាន យកកាំបិតអារកសម្លាប់ខ្លួន ក្រោយពីកើតជម្ងឺប្រចាំកាយរ៉ាំរ៉ៃព្យាបាលជាច្រើនឆ្នាំមិនជា។

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា សារូ (ហៅដា) ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ០៧ក្រោយសាលារៀនព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម នៃបន្ទប់ជួលខាងលើកាលពីវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

តាមការបំភ្លឺពីឈ្មោះ ជា ស្រីទូច ត្រូវជាបងស្រីបង្កើតសាកសព ថាប្អូនប្រុសរបស់គាត់តែងតែប្រាប់គាត់ថាគាត់មានជម្ងឺរាំរៃ នោមមិនចេញ ពិបាកក្នុងខ្លួនជាប្រចាំហើយចង់តែងតែចង់សំលាប់ខ្លួន មិនចង់រស់ទេ និង ការបំភ្លឺពីរមិត្តភក្តិ ឈ្មោះ ឃុ វណ្ណា ភេទប្រុស អាយុ៤២ឆ្នាំ ខ្ញុំធ្លាប់បានមកស្នាក់ជាមួយមួយយប់ព្រោះគាត់ឈឺមិនហ៊ានដេកតែម្នាក់ឯង ហើយបានជូនទៅពេទ្យ គាត់ដេកថ្ងូរ ពិបាកក្នុងខ្លួនព្រោះមានជម្ងឺ មុននិងខ្ញុំចេញទៅវិញគាត់បានថ្មាំបន្លាក្រាប ទុកធ្វើថ្នាំ និងមានកាំបិតបាំងតោ សំរាប់កាប់ចិញ្ច្រាំបន្លាក្រាបធ្វើថ្នាំ។

ពាក់ពន្ធ័ករណីនេះ លោកវរសេនីយ៍៉ក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយធ្វើកោសល្យវិច័យលទ្ធផលបានបង្ហាញថា នៅលើដងខ្លួនពុំមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ទេ មានតែស្នាមកាំបិតត្រង់បំពង់ក(បំពង់ខ្យល់) គណ:កម្មការត្រួតពិនិត្យសាកសព និងគ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានបញ្ជាក់ថា: សាកសពពិតស្លាប់ដោយសារធ្វើអត្តឃាត សម្លាប់ខ្លួនឯង (អាកនឹងកាំបិតបាំងតោ)ពុំមានពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីឡើយ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅសាច់ញាតិសពដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅល្ងាចថ្ងៃដដែននេះ៕ដោយ ប៊ុន សំណាង

To Top