ពោធិសាត់: កម្លាំងចម្រុះរួមមានកម្លាំងនគរបាល នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងនគរបាលស្រុកបាកាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេទឹក កម្លាំងកងរាជអាវុធហត្ថខេត្តពោធិសាត់ អាជ្ញាធរមូលដ្ឋាន មន្ត្រីផ្នែករដ្ឋបាលជលផលរាំងទឹល និង សង្កាត់រដ្ឋបាលជលផលបាកានដឹកនាំ ដោយលោកផាយ ឡេង អភិបាលស្រុកបាកាន បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្រ្តលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិសាត់។
កិច្ចប្រតិបត្តិការចុះបង្ក្រាបនោះ បានធ្វើឡើងនៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២២ ដោយអនុវត្តន៍ចាប់ពីចំនុច ព្រំប្រទល់ខេត្តបាត់ដំបង (ក្បាលតោល) មកដល់ចំនុចព្រែកទឹកពុះ ក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់។
ជាលទ្ធផលកម្លាំងចម្រុះបានបំផ្លាញចោល របាំងសាច់អួនចំនួន ២ ខ្សែប្រវែង ១២៥០ ម៉ែត្រ/ក្បាលប ចំនួន ៤ គ្រឿង/បង្គោលឈើចំនួន ២៥០ ដើម និង ចាក់លែងកូនត្រីចម្រុះចូលទៅក្នុងទឹកទន្លេជាច្រើនក្បាលផងដែរ៕

