ព័ត៌មានជាតិ

កម្ពុជា ផ្ដល់ជំនួយមនុស្សធម៌ ជាថវិកា ៥ម៉ឺនដុល្លារ ដល់ប្រទេស ប៉ាគីស្ថាន ដែលរងគ្រោះ ដោយទឹកជំនន់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ ជំនួយ មនុស្ស ធម៌ ជាថវិកា៥ម៉ឺនដុល្លារ ជួយដល់ប្រទេសប៉ាគីស្ថាន ដែលរងគ្រោះដោយទឹកជំនន់។

យោងតាម សេចក្តីប្រកាស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២បានបញ្ជាក់ឱ្យដឹងថា ដើម្បីជាការបង្ហាញ ស្មារតី សាមគ្គីភាពជាអន្តរជាតិ ចំពោះប្រទេសប៉ាគីស្ថាន ជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ចាគ វិភាគទានជាទឹកប្រាក់ ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញ នៅក្នុងប្រទេសនេះ ។

សូមរំលឹកថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះ បានជួបប្រទះស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top