ព័ត៌មានជាតិ

ឃាត់ខ្លួនលោក ឧកញ៉ា ជួប ច័ន្ទ ជាលើកទី២ តាមដីកា របស់តុលាការ ពាក់ព័ន្ធការចេញសែកស្អុយ ជាង៤លាន ដុល្លារ (Video)

ភ្នំពេញ: សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២ បានធ្វើការចាប់ខ្លួន លោកឧកញ៉ា ជួប ច័ន្ទ ជាលើកទី២ តាមដីការបស់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ប្រព្រឹត្តនៅ ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧។

មន្រ្តីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា: ដោយតាមដីកាបង្គាប់ឱ្យឃាត់ខ្លួនរបស់ តុលាការ ឈ្មោះ ជួប ច័ន្ទ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរជា ពាណិជ្ជករ ស្នាក់ នៅផ្ទះលេខ៥២ ផ្លូវ១២៣ សង្កាត់ ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « មិនបំពេញ កាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន » ប្រព្រឹត្តនៅក្រុមហ៊ុន គឹម ហាប់ ខូអិលធីឌី ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានី ភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

ឥឡូវនេះ ជនត្រូវចោទ ត្រូវបានបញ្ជូនខ្លួន ទៅ អយ្យការអមសាលាដំបូងរាជធានី ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ, លោកឧកញ៉ា ជួប ច័ន្ទ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: លីហ្សា

To Top