ព័ត៌មានជាតិ

សម្តេចតេជោ ព្រមានបុគ្គលឈ្មោះ ហ៊ុន វិបុល ឱ្យ​បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពបោកប្រាស់ក្លែងបន្លំជា ប្អូនជីដូនមួយសម្តេច​

ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានបុគ្គលឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនធ្វេីជាប្អូនជីដូនមួយរបស់​ សម្តេច ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាព បោកប្រាស់។

ការលេីកឡេីងរបស់​ សម្ដេចតេជោ​ ក្រោយពីបុគ្គលឈ្មោះ ហ៊ុន វិបុល តាំងខ្លួនជាប្អូនជីដូនមួយ​របស់ សម្តេច​ ខណៈ​ សម្ដេច​ ពិតជាធ្លាប់មានប្អូនជីដូនមួយឈ្មោះ ហ៊ុន វិបុល ពិតប្រាកដមែន តែត្រូវពួក ប៉ុល ពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្ល៉េះ។

តាមរយៈគេហទំព័រហ្វេសប៊ុក​ នាល្ងាចថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២២​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានឲ្យដឹងថា​ “ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ​ ហ៊ុន វិបុល​ ដែលបន្លំខ្លួនថា​ ជាប្អូនជីដូនមួយរបស់​ សម្ដេច​ ពេលនេះខ្ញុំសូមបញ្ជាក់ជូនថា​ ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុល​ ពិតមែនតែប្អូនប្រុស
របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ”។

សម្ដេចតេជោ​ បន្ដថា​ ក្មួយរបស់​ សម្ដេច​ បានណែនាំ​ ហ៊ុន វិបុល​ តាមរយៈទូរស័ព២​ លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ
សម្ដេច​ មិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យ
មានការភ័នច្រឡំថា​ សម្ដេច​ ជាមនុស្សមិនរាប់
អានបងប្អូន។

សម្ដេចតេជោ​ បញ្ជាក់ថា​ទៀតថា​ “បងប្អូនជនរួមជាតិបានដឹងហើយថា​ ខ្ញុំបាន​ ក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់
ក្នុងសង្គមដោយគ្មានការរើសអើង។និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ​ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃ
ទៅវិញ?។ សូមប្អូន​ ហ៊ុន វិបុល​ បញ្ឈប់សកម្មភាព
បោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង”៕

To Top