ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋរចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបចំនួនជាង ១៤លានដុល្លារអាមេរិក ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។
ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់ អង្គភាពតាមរយៈការសម្រួលទីតាំងចំនួន ២កន្លែង និងមួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សប្បុរសជនក្នុងនិងក្រៅប្រទេស៕





អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់៩ជាន់ ដែលមានទីតាំងស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឫស្សីកែវ មានទំហំ ៤០ ម៉ែត្រគុណនឹង ៥០ ម៉ែត្រ។
គួរបញ្ជាក់ថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ បានរៀបចំពិធីបុកគ្រឹះដំណើរការសាងសង់នៅថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕



