ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតគណៈកម្មាធិការអន្តរក្រសួង រៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានយន្តហោះភ្នំពេញ និងព្រះសីហនុ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មាធិការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀង ដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។

យោងតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី៧ កញ្ញា បានឲ្យដឹងថា គណៈកម្មាធិការថ្មីនេះមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ជាអនុប្រធានប្រចាំការ និងមានអនុប្រធាន សមាជិក ចំនួន១៩រូបផ្សេងទៀតផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top