ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អញ្ជើញជាអធិបតី ប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែង នាយទាហាន កងអនុសេនាធំដឹកជញ្ជូនប្រតិភូយោធិន កងពលតូចដឹកជញ្ជូនលេខ៩៩

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃព្រហស្បត៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែង នាយទាហាន កងអនុសេនាធំដឹកជញ្ជូនប្រតិភូយោធិន កងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ៕

To Top