ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវសប្បុរសជន ឧបត្ថម្ភដល់កងទ័ព

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែង រកការចូលរួមឧបត្ថម្ភកងទ័ព និងគ្រួសារ ក្នុងឱកាសចុះសួរសុខទុក្ខ កងយោធពលខេមរភូមិន្ទ ឈរជើងតាមបន្ទាប់ព្រំដែន ប្រចាំខេត្តព្រះវិហា និងស្ទឹងត្រែងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។

យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាល រាជធានីភ្នំពេញ រួមមាន ៖ កងពលធំអន្តរាគមន៍លេខ៣ , កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែន លេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូនអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ដើម្បីឲ្យការចុះសួរសុខទុក្ខនេះ ទទួលបានជោគជ័យ បង្ហាញពីមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ ក្នុងស្មារតីចែករំលែក និងចូលរួមលើកទឹកចិត្ត ដល់យុទ្ធជនតាមបន្ទាត់ព្រំដែន ជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់សប្បុរជន ចូលរួមផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេង តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ៕

To Top