ភ្នំពេញ៖ ខណៈកងទ័ពកម្ពុជា-ឡាវ និងវៀតណាម កំពុងរៀបចំលំហាត់ហ្វឹកហ្វឺន គ្រោះមហន្តរាយរួមគ្នា សម្តេច ទៀ បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ការហ្វឹកហ្វឺនរួមគ្នានេះ បានផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ លើមូលដ្ឋានកិច្ចសហប្រតិបត្តិការ “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ។

សម្តេចបន្តថា ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក តាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងក្រសួងការពារប្រទេសទាំងបីបានកំណត់ លើស្មារតីគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី តាមគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ នេះជាការលើកឡើងរបស់សម្តេចទៀ បាញ់ ក្នុងហ្វេសប៊ុកនាថ្ងៃ១៥ កញ្ញា ៕






