ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗនេះ កម្មវិធីចិត្តលើផ្លូវ Mind On Mile Series II បានប្រកាសបិទជាស្ថាពរ និងមានរៀបចំការប្រគល់ពានរង្វាន់ផងដែរ ។
បន្ទាប់ពីការប្រកាសបិទបញ្ចប់កម្មវិធីប្រកួតរត់ “ចិត្តលើផ្លូវ Mind On Mile Series II ” ក៏បានរកឃើញនូវម្ចាស់ជ័យលាភីឆ្នើម៣រូប ដែលរត់បានចម្ងាយច្រើនជាងគេ លើសពី៥០គីឡូម៉េត្រក្នុងរយៈពេល១ខែ។ ក្នុងនោះរង្វាន់ធំៗដែលម្ចាស់ជ័យលាភីទាំង៣រូបនោះ ទទួលបានដូចជា៖ នាឡិកា Garmin ១គ្រឿង , ក្លាយជាសមាជិកក្លឹបហាត់ប្រាណជប៉ុន Gunze ១ខែ ,ទទួលបានមេដាយ ,កាតាប STARBALM SPORT CARE និងប័ណ្ណសរសើរដ៏ស្រស់ស្អាតផងដែរ។ ក្នុងនោះអ្នកចូលរួមប្រកួតដែលរត់បានរយៈចម្ងាយចាប់ពី៥០គីឡូម៉ែត្រប្រមាណជាង១០០នាក់ ក៏ទទួលបានមេដាយដ៏ស្រស់ស្អាត់ម្នាក់មួយផងដែរ។
សូមរំលឹកថា កម្មវិធី “ចិត្តលើផ្លូវ Mind On Mile Series II ” នេះ រៀបចំឡើងដោយ JCI Phnom Penh Chapter សហការជាមួយ KKRC Runing Club និង Garmin។ ចំពោះការប្រកួតកម្មវិធី “ចិត្តលើផ្លូវ Mind On Mile Series II “នេះ បានប្រារព្ធធ្វើឡើងចាប់ផ្ដើមកាលពីថ្ងៃទី ១៦កក្កដា ដល់ ១៥សីហា ឆ្នាំ២០២២កន្លងទៅ ក្នុងតម្លៃសំបុត្រ ១០$/នាក់។ ការប្រកួតរត់ “ចិត្តលើផ្លូវ Mind On Mile Series II ” នោះ បានតម្រូវឲ្យលោកអ្នកត្រូវធ្វើការ ដើរ ឬ រត់ យ៉ាងតិច៥០គីឡូម៉ែត្រក្នុងរយៈពេលមួយខែ ទៅតាមទីកន្លែងរៀងៗខ្លួន ដោយពុំចាំបាច់ មានការជួបជុំគ្នាផ្ទាល់៕




























