ព័ត៌មានជាតិ

លោក ប៊ិន ឈិន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការ កាត់សេចក្តីរបស់ អ.វ.ត.ក. ជួបជាមួយឧបការី អគ្គលេខាធិការ ទទួលបន្ទុកកិច្ចការច្បាប់ របស់អង្គការសហប្រជាជាតិ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបជាមួយឧបការី អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់ របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាព ការងារ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការដែលនឹងមកដល់ ក្នុងពេលខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរ ក៏បានឯកភាពគ្នា ចេញសេចក្តីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. ។

ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍រួម រវាង លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. និងលោក Stephen Mathias ឧបការីអគ្គលេខាធិការ និងជានាយកការិយាល័យ កិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ ៖


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top