ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសជំហរ មិនគាំទ្រឱ្យមានការបំបែករដ្ឋឬខេត្ត ណាមួយ ចេញពីអ៊ុយក្រែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា កម្ពុជា មិនគាំទ្រឱ្យមានការបំបែករដ្ឋឬខេត្តណាមួយ ចេញពីអ៊ុយក្រែន នោះទេ។

ការប្រកាសបែបនេះ ស្របពេលដែល វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែមានភាពតានតឹងឡើង ហើយឈានដល់មានរដ្ឋឬខេត្តមួយចំនួន កំពុងរៀបចំការបោះឆ្នោត ចូលជាសមាជិកសហព័ន្ធរុស្ស៊ី។

ថ្លែងពីទឹកដីនៃខេត្តសៀមរាប នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាប្រឆាំងដាច់ខាត នូវការគំរាមប្រើកម្លាំង ឬប្រើកម្លាំង ទៅលើប្រទេសណាមួយ នោះទេ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top