ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែតុលាឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលការសាងសង់កន្លែងដាក់រថយន្តសេរីទំនើប ដែលជាជំនួយឥតសំណង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជារួចត្រូវប្រគល់ឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ រក្សាទុក និងគ្រប់គ្រង ដើម្បីត្រៀមជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានអញ្ជើញពិនិត្យមើលក្រុមអ្នកជំនាញបច្ចេកទេសនៃអនុព័ន្ធយោធា ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើការបណ្តុះបណ្តាលដល់យោធិនចំនួន១៤៥នាក់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ អំពីការប្រើប្រាស់រថយន្តសេរីទំនើបដែលភាគីចិនបានផ្តល់ឲ្យកម្ពុជា ដោយផ្តោតសំខាន់៣ចំណុចធំៗ គឺទី១-Options រថយន្តសេរីថ្មីទាំងនេះ, ទី២-ការថែទាំរថយន្ត និងទី៣-ការជួសជុលរថយន្ត៕
![](https://dap-news.com/wp-content/uploads/2022/10/362D27AA-DAFF-4EA8-886F-F55DEDB73465-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/1AF3D7EB-8C75-4278-91F3-6F8232C24F1B-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/6BA72195-196C-4E14-81E0-42E666114621-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/AA096915-8765-4506-9CEE-B1CCA3A2DF5E-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/937C0F79-0BDD-4699-BE73-A6FA973595BD-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/C8E9B755-8D40-47B7-9A92-A45C4BEBC58D-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/9237331A-8EE6-49F8-AC7C-997AC38FD6FC-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/986CBD63-54E1-4241-B358-DE3E29E6E0C7-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2022/10/452327E1-12D2-4C23-84A2-AEC1F46183AA-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)