ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសកាស សាលដីកា តម្កល់ ពិរុទ្ធជន ម្នាក់ ជាប់គុក២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការដឹក ជញ្ជូននិង ជួញដូរគ្រឿងញៀន ជាង១០ គីឡូក្រាម ប្រព្រឹត្ត ក្នុងភូមិ ដំដែក ឃុំ ព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពី ឆ្នាំ ២០២០ ។
លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ពិរុទ្ធជន រូបនេះ មានឈ្មោះ វ៉ុន សីសា ភេទប្រុស មានទីលំនៅ ក្នុងភូមិ ដំដែក ឃុំ ព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនជាប់ចោទឈ្មោះ រុន សីលា ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ កាលពី ឆ្នាំ ២០២១ ដាក់ពន្ធនាគាកំណត់ ២៥ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ៥០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: ” ដឹកជញ្ជូន រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
តែគាត់បានប្តឹងឧទ្ធរណ៍ ។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ នៅក្នុងភូមិ ដំដែក ឃុំ ព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក មានទម្ងន់ ជាង ១០ គីឡូក្រាម ពីគាត់ ៕
ដោយ: លីហ្សា