ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់បេក្ខជនប្រឡង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ឱ្យ​ទៅពិនិត្យឈ្មោះ នៅថ្ងៃទី៨ និងប្រឡងថ្ងៃទី៩​តុលា​

ភ្នំពេញ៖ គណៈកម្មការរៀបចំ ការប្រឡងរាជធានីភ្នំពេញ បានជូនដំណឹងដល់បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យប្រឡង សុំចុះឈ្មោះចូលរួម នៅក្នុងការប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ ត្រូវទៅមើលឈ្មោះ លេខតុ លេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩ ព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើស បេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បានបញ្ជាក់ថា បេក្ខជន បក្ខនារី ចូលរួមប្រឡងក្របខ័ណ្ឌពន្ធនាគារ នៃក្រសួងមហាផ្ទៃ បម្រើការនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវជននីតិសម្បទាន និងពន្ធនាគារាជធានីភ្នំពេញ​ ជ្រាបថា កាលបរិច្ឆេទនៃការប្រឡង នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ​ទី៩ ខែតុលា ឆ្នាំ២០២២ នៅ “មណ្ឌលប្រឡងវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក”​ ដែលមានទីតាំងស្ថិតនៅលើមហាវិថីកម្ពុជា ក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

To Top