ព័ត៌មានជាតិ

លោក ដួង តារា៖ អំពើល្អ ធ្វើឲ្យគ្រប់គ្នាមានស្នាមញញឹម​ ជំនឿជឿជាក់​ និងភាពកក់ក្តៅ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការទីស្តីការ និងជំនួយការផ្ទាល់សម្តេចតេជោ បានលើកឡើងថា គ្រប់គ្នាមិនមានសំណាងឬវាសនាដូចគ្នាមែន ប៉ុន្តែគ្រប់គ្នាអាចកសាងអំពើល្អបានគ្រប់ពេល គ្រប់ទីកន្លែង ទោះជាសម្ភារៈក្តី ឬជាស្នាមញញឹមក្តី។ លោកថា ព្រោះអំពើល្អ គឺធ្វើអោយគ្រប់គ្នាមានស្នាមញញឹម​ ជំនឿជឿជាក់​ និងភាពកក់ក្តៅ។

លោកបន្តថា ទាន់មានឱកាសកសាងអំពើល្អ គឺមិនរងចាំថ្ងៃស្អែកឡើយ ព្រោះថាអាចនឹងគ្មានថ្ងៃស្អែកដែលគ្រប់គ្នារងចាំនោះនឹងមកដល់។ ទម្លាប់កសាងអំពើល្អជាប្រចាំប្រកបដោយសទ្ធារជ្រះថ្លា នោះគឺរិតតែធ្វើអោយចិត្តគំនិតនិងបេះដូងយើងដើរទៅលើផ្លូវត្រូវល្អដែលនាំមកនូវក្តីសុខដល់ខ្លួនយេីងផង​ មនុស្សនៅជុំវិញផង និងសង្គមជាតិយើងផង !

សូមជម្រាបថា នៅថ្ងៃអាទិត្យទី ០៩ ខែតុលា ឆ្នាំ២០២២ខាងមុខនេះលោក ដួង តារា រដ្ឋលេខាធិការទីស្តីការ និងជំនួយការផ្ទាល់សម្តេចតេជោ នឹងអញ្ជើញចូលរួមកម្មវិធី ស្បៀងសប្បុរស និង សម្ពោធផ្លូវចូលវត្ត ស្ថិតនៅវត្តកំប្រង់ ឬវត្តកងពល៥៣ ខេត្តបាត់ដំបង (ធ្វើដំណើរជាង១ម៉ោងពីទីរួមខេត្ត) ក្នុងនោះមានអ្នកចូលរួម ៤២៥នាក់ (សង្ឃ ពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងទាហាន) ។ក្នុងនោះក៏ត្រូវការជំនួយថវិកាចូលរួមចាក់សាបបរិវេណវត្តបញ្ចប់ផងដែរ។

អរគុណចំពោះការចូលរួមបរិច្ចាគថវិកាធ្វើបុណ្យកសាងអំពើល្អជាមួយយើងខ្ញុំទាំងអស់គ្នា!
ABA (Duong Dara) 000676665

សូមអរគុណ/Thanks:
HE M Khim $1,000, Chhim Sopheap $10, UI University $1,250, Keo Pich Pheakdey $15, Heng Hak Mong $668, You Navy & Sun Thai Hun $5, Pov Rachna $20, Nun Sam Ang $10, Kem Setha $5, Bo Oudomvichea $5, Khath Sameth $5, Vanna Thavteiy (France) $150, Scott Tran Square $200, Oknha Uth Thy $5,000 សូមចូលរួមកសាងអំពើល្អជាមួយយើងខ្ញុំទាំងអស់គ្នា !

To Top