ភ្នំពេញៈ សាលាដំបូងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រម លើសំណុំរឿងលេខៈ ១៨៤៤ ដែលមានជនជាប់ ចោទ ចំនួន ១៤នាក់ និង បានសម្រេចផ្តន្ទាទោស ពួកគេ ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ពី ពី ១ឆ្នាំ៦ ខែ រហូតទៅ ៣ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស និង ការប្រើប្រាស់គ្រឿងញៀន ប្រព្រឹត្តកាលពីឆ្នាំ ២០២១។
យោងតាមការអានសាលក្រមរបស់ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក ចៅក្រម ថោង ផល្លាររង្សី នៃ សាលាដំបូងខេត្តកណ្តាល បានអោយដឹងថា៖ ជនជាប់ចោទទាំង១៤ នាក់ខាងលើនេះ មានឈ្មោះ៖
ទី១-ឈ្មោះ អឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ប៊ុណ្ណា រដ្ឋា ហោថា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាយ៉ាប សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ទី៤-ឈ្មោះសេក រ៉ូនី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ទី៥-ឈ្មោះរ៉េត រដ្ឋា ហៅរដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី៦-ឈ្មោះម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី៧-ឈ្មោះឈាង ឈៀវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី៨-ឈ្មោះកឺម ម៉ាណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី៩-ឈ្មោះឡាច ស្រីកុល ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសថ្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី១០-ឈ្មោះចាន់ ស្រីពីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅចង់ព្តែក សង្កាត់ព្តែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ទី១១-ឈ្មោះឃឹម សុវិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្ដូងមួយ សង្កាត់កោះរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី១២-ឈ្មោះវ៉ែនហេង រដ្ឋា ហៅម៉ាប់ ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី១៣-ឈ្មោះសុខ ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ និង ទី១៤-ឈ្មោះ មាស វឌ្ឍនា ហៅ នាថ ភេទប្រុស អាយុ១៧ឆ្នាំ និងទី១៥ ឈ្មោះ ធី ម៉ា ហៅឡា ភេទប្រុស អាយុ១៧ឆ្នាំ ។
ពួកគេត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទៈ«អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៣៥៣ ,៣៥៧នៃក្រមព្រហ្មទណ្ឌ និង មាត្រា៤៥ នៃ ច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន និង ត្រូវបានឃាត់ខ្លួន កាលពី ថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅទីតាំងផ្សេងៗគ្នា នៅក្នុងស្រុកកៀនស្វាយ និងក្នុងផ្ទះសំណាក់សីហៈ ដែលមានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ ដោយៈ លីហ្សា