ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍នេះ មន្រ្តីគយ និងរដ្ឋករ បានចុះទៅស្ទាក់ និងចុះឆែកឆេ ក្រុមម៉ូតូធំ ដើម្បីត្រួតពិនិត្យថា មានការបង់ពន្ធត្រឹមត្រូវដែររឺយ៉ាង ក្រោយពីអគ្គនាយកដ្ឋាន គយ និងរដ្ឋករ បង្រ្កាបយ៉ាងចាស់ដៃ រថយន្តចង្កូតស្តាំ និងរថយន្តគេចពន្ធ ក្នុងការប្រមូលពន្ធចូលឃ្លាំងរដ្ឋ។
មិនទាន់មានសេចក្តីរាយការណ៍លម្អិតណាមួយ ពីខាងអគ្គនាយករដ្ឋានគយ និងរដ្ឋករ នៅឡើយទេ។
យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធទី៥ ខែតុលា លោក គន់ ញឹម បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រមែប្រមូលពន្ធអាកជូនរដ្ឋ បន្ថែមឱ្យអស់លទ្ធភាព និងគ្រប់ជ្រុងជ្រោយ តាមលទ្ធភាពដែលធ្វើទៅបាន។
លោក គន់ ញឹម បានគូសបញ្ជាក់ថា មិនថា រថយន្តសេរីទំនើប រឺជ្រកក្រោមស្លាកលេខណាមួយនោះទេ ត្រូវតែបង្រ្កាប ជាមួយនឹងវិធានការទន់ភ្លន់ ហើយថា ពន្ធម៉ូតូ (ទាំងតូច ទាំងធំ) ក៏ត្រូវតែបង្រ្កាបដែរ។
យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចទាក់ទង សុំការបំភ្លឺបន្ថែម ពីលោក គន់ ញឹម បាននៅឡើយទេ។
ដោយ៖ សយ សុភា